A

ការិយាល័យទទួលពាក្យបណ្តឹងនិងការពារអតិថិជនក្នុងកិច្ចការទូរគមនាគមន៍

ការិយាល័យគណៈកម្មការជាតិគ្រប់គ្រងកិច្ចការផ្សាយសំលេង កិច្ចការទូរទស្សន៍និងកិច្ចការទូរគនាគមន៍

សិទ្ធិក្នុងការបណ្តឹងតវ៉ា


ករណី ការបណ្តឹងតវ៉ាចំពោះអ្នកផ្តល់សេវាកម្ម
1. ករណីដែលអតិថិជនទទួលរងការខូចខាតហើយបានធ្វើការដាក់ពាក្យបណ្តឹងតវ៉ាចំពោះអ្នកផ្តល់សេវាកម្មតែម្តង ៗ ត្រូវតែធ្វើលិខិតបញ្ជាក់ពីការបានទទួលពាក្យបណ្តឹងតវ៉ាហើយត្រូវតែបញ្ជាក់អំពីសិទ្ធិរបស់អតិថិជនឱ្យអ្នកធ្វើការតវ៉ានោះឱ្យបានដឹងក្នុងរយៈពេល 7 ថ្ងៃ។
2. បើសិនក្រុមហ៊ុនផ្តល់សេវាកម្មក្រោយពីបានទទួលពាក្យបណ្តឹងហើយបានលទ្ធផលថាការតវ៉ានៅគឺគ្មានមូលហេតុគ្រុបគ្រាន់ ក្រុមហ៊ុនផ្តល់សេវាកម្មត្រូវតែធ្វើលិខិតបញ្ជាក់ពីលទ្ធផលជូនដល់អ្នកតវ៉ាក្នុងរយៈពេល 14 ថ្ងៃហើយបញ្ជាក់ពន្យល់អំពីមូលហេតុដែលខ្លួនមិនទទួលយកពាក្យបណ្តឹងនិងជម្រាប​​​​​​អំពីសិទ្ធិដើម្បីធ្វើការតវ៉ាទៅ កសថឆ និងការិយាល័យផ្សេង ៗ ទៀតដោយត្រូវតែបញ្ជាក់ពីទីកន្លែងទំនាក់ទំនងនិងលេខទូរស័ព្ទរបស់អង្គភាពទាំងនោះឱ្យបានជ្រាបយ៉ាងច្បាស់លាស់។
3. ប៉ុន្តែបើសិនថាក្រុមហ៊ុនទទួលពាក្យតវ៉ានោះឃើញថាការបណ្តឹងមានមូលហេតុគ្រប់គ្រាន់ មានមូលដ្ឋាននិងសមហេតុសមផលអ្នកបណ្តឹងតវ៉ាអាចបញ្ជូនរឿងបន្តឱ្យ កសថឆ ដើម្បីពិចារណានិង អគ្គលេខាធិការស្តីទីនិងជាអ្នកទទួលខុសត្រូវដើម្បីជំរាបអំពីលទ្ធផលពីការពិចារណាឱ្យអ្នកបណ្តឹងតវ៉ានិងក្រុមហ៊ុនផ្តល់សេវាកម្មដើម្បីជ្រាបក្នុងរយៈពេល​ 14 ថ្ងៃ។ ហើយប្រសិនបើការតវ៉ាមានមូលហេតុគ្រប់គ្រាន់នឹងឱ្យក្រុមហ៊ុនផ្តល់សេវាកម្មនោះបន្តរកដំណោះដោះស្រាយតទៅ។
4​. ក្រុមហ៊ុនផ្តល់សេវាកម្មត្រូវតែកែខៃរកដំណោះដោះស្រាយតាមការបណ្តឹងនោះឱ្យសម្រេចរួចរាល់ក្នុងរយៈពេល 30 ថ្ងៃលែងតែមានហេតុហួសពីវិស័យដែលមិនអាចដំណើរការឱ្យហើយស្រេច ក្រុមហ៊ុនផ្តល់សេវាកម្មត្រូវតែជំរាប់ឱ្យបានដឹងពីការជឿនលឿននិងកំណត់ពេលវេលាដែលប៉ាន់ស្មានថានឹងចប់សព្វគ្រប់រៀងរាល់​ 10 ថ្ងៃ។
5. ក្នុងករណ៍ដែលការចរចារវាងអ្នកផ្តល់សេវាកម្មនិងអតិថិជនមិនអាចចំណុចសម្របសម្រួលគ្នាបានទោះជាទាំងអស់ឬជាផ្នែកមួយក៏ដោយ។ អ្នកផ្តល់សេវាកម្មត្រូវតែដាក់ស្នើរបាយការណ៍វិធានការរបស់ខ្លួនដើម្បីដោះស្រាយការបណ្តឹងតវ៉ា កំណត់ហេតុការចរចាជារាយលំអិតសាក្សីនិងភស្តុតាងទាំងអស់ស្នើឱ្យអគ្គលេខធិការស្តីទីឱ្យបានជ្រាបក្នុងរយៈពេល 3 ថ្ងៃ។ ដោយចាប់ផ្តើមតាំងពីថ្ងៃដែលការចរចាបានបញ្ចប់ដើម្បីដាក់ស្នើចូលវិធានការការពិចារណាពាក្យបណ្តឹងតវ៉ានិងការរំងាប់ការវិវាទដោយ កសថឆ តទៅ។
ករណីការបណ្តឹងចំពោះការិយាល័យទទួលពាក្យបណ្តឹងនិងការពារអតិថិជនកិច្ចការទូរគមនាគមន៍ (រ៉ថ) ការិយាល័យ កសថឆ។
1. ករណីអតិថិជនទទួលការខូចខាតបានដាក់ពាក្យចំពោះ រ៉ថ ក្រោយពី រ៉ថ បានត្រួតពិនិត្យនិងទទួលការបណ្តឹងហើយ រ៉ថ​ត្រូវតែធ្វើឯកសារទទួលពាក្យបណ្តឹងតវ៉ាជូនឱ្យអតិថិជនក្នុងរយ
ៈពេល 7 ថ្ងៃ។
2. ទាមទារឱ្យអគ្គលេខាធិការស្តីទី (រ៉ថ) រៀបចំវិធានការដើម្បីជាការិះរកដំណោះដោះស្រាយរវាងភាគីអ្នកបណ្តឹងនិងភាគីផ្តល់សេវាកម្មឱ្យបានសម្រេចរួចរាល់ក្នុងរយៈពេល 30 ថ្ងៃ។
3. ទាមទារឱ្យអគ្គលេខាធិការស្តីទី (រ៉ថ) ផ្តល់ការគាំទ្រចំពោះគូភាគីទាំង 2 ដើម្បីធ្វើកិច្ចសន្យាសម្របសម្រួល។
4. ក្នុងករណីដែលមិនអាចរកចំណុចផ្សៈផ្សារគ្នាបានឱ្យអគ្គលេខាធិការស្តីទី​ (រ៉ថ) សរុបការពិតដែលប្រមូលបានដែលមានភស្តុតាងនិងចំណុចពិចារណាដើម្បីដាក់ស្នើដល់កម្មការស្ថាប័នវិនិច្ឆ័យនិងស្នើដល់ កសថឆ ដើម្បីពិចារណាតទៅ។
5. ប្រធានបទការប្តឹងតវ៉ាតទៅនេះ អគ្គលេខាធិការស្តីទី (រ៉ថ) និងមិនទទួលដើម្បីពិចារណាឡើយនឹងអាជ្ញាធរកសថឆត្រូវមានសំបុត្របញ្ជាក់ជូនដល់ភាគីបណ្តឹងឱ្យបានជ្រាប។
-​ ជាករណីដែលការបណ្តឹងនោះស្ថិតនៅក្នុងរយៈពេលដំណើរការដោយភាគីផ្តល់សេវាកម្ម។
- ជាករណីដែលភាគីផ្តល់សេវាកម្មបានធ្វើការដោះស្រាយបញ្ហាជូនដល់ភាគីបណ្តឹងជាទីពេញចិត្តហើយ។
- ករណីដែល កសថឆ បានផ្តល់ការវិនិច្ឆ័យឬបញ្ចប់ការវិវាទហើយឬករណីនោះកំពុងស្ថិតនៅដំណើរការឧទរណ៍។
- ជាករណីដែលកំពុងស្ថិតនៅក្នុងដំណើរការស៊ើបអង្កេតដោយតុលាការ។

សិទ្ធិក្នុងការបណ្តឹងតវ៉ា