A

ការិយាល័យទទួលពាក្យបណ្តឹងនិងការពារអតិថិជនក្នុងកិច្ចការទូរគមនាគមន៍

ការិយាល័យគណៈកម្មការជាតិគ្រប់គ្រងកិច្ចការផ្សាយសំលេង កិច្ចការទូរទស្សន៍និងកិច្ចការទូរគនាគមន៍

ការរៀបចំចុះឈ្មោះអ្នកសំរបសំរួល


ការរៀបចំចុះឈ្មោះអ្នកសំរបសំរួល
ការរៀបចំជុះឈ្មោះអ្នកសំរបសំរួល
ការិយាល័យ កសថឆ បានប្រកាសទទួលយកអ្នកក្រៅស្ថាប័ននិងបុគ្គលិក កសថឆ ដែលមានគុណសម្បត្តិតាមដែលកំណត់ក្នុងច្បាប់ផ្ទៃក្នុង កសថឆ ស្តីអំពីការសំរបសំរួលដើម្បីជ្រើសរើសចុះឆ្មោះជាអ្នកសំរបសំរួលការិយាល័យ កសថឆ ដែលត្រូវការអ្នកដែលមានគុណសម្បត្តិត្រឹមត្រូវតាមលក័្ខណ្ឌចំនួន 20 នាក់។ ការិយាល័យ​ កសថឆ បានមានប្រកាសស្តីអំពីបញ្ជីឈ្មោះតាមច្បាប់ផ្ទៃ កសថឆ ស្តីអំពីការសម្របសម្រួលចុះថ្ងៃទី 22 តុលា 2556។ ប៉ុន្តែបញ្ជីឈ្មោះនេះមានសុពលភាពតែ 2 ឆ្នាំចាប់តាំងពីថ្ងៃប្រកាសតទៅ។
 
តើអ្នកសំរបសំរួលជាអ្នកណា? ហើយមានតួនាទីអ្វី?
អ្នកសំរបសំរួលគឺអ្នកកណ្តាលដែលមានតួនាទីផ្តល់ការគាំទ្រ ការណែនាំនិងរកមធ្យោបាយក្នុងចរចាដើម្បីរកដំណោះស្រាយការវិវាទ​ហើយការិយាល័យ កសថឆ បានជ្រើសរើសបុគ្គលពីក្រៅនិងបុគ្គលិករបស់ការិយាល័យដែលមានតំណែងជាអ្នកគ្រប់គ្រងថ្នាក់កណ្តាលឬស្មើនិងត្រូវតែបានទទួលការបណ្តុះបណ្តាលកម្មវិធីបច្ចេកទេសឬវិធីការសម្របសម្រួលដែលការិយាល័យ កសថឆ ទទួលស្គាល់ឬរៀបចំហើយជាបុគ្គលដែលការិយាល័យ កសថឆ ដោយការយល់ព្រមពីគណៈកម្មការកិច្ចការទូរមនាគមន៍ (កថឃ) បានចុបញ្ជីទុកហើយបញ្ជីនោះមានសុពលភាព 2 ឆ្នាំ។ ដោយការិយាល័យ កសថឆ បានតែងតាំងអ្នកសម្របសម្រួលពីបញ្ជីឈ្មោះតាមការសម្គួរនិងពាក្យបណ្តឹងឬករណីគូវិវាទមានបំណងរួមគ្នាក៏អាចជ្រើសរើសបុគ្គលណាមួយពីបញ្ជីនោះធ្វើជាអ្នកសំរបសំរួល។
 
តើដំណើារនោះយ៉ាងដូចម្តេចដែរ?
នៅពេលការិយាល័យ កសថឆ​បានទទួលពាក្យបណ្តឹងហើយបុគ្គលិកការិយាល័យនឹងធ្វើការត្រួតពិនិត្យសិក្សាទិន្ន័យជាដំបូងដើម្បីពន្យល់ជូនដល់គូភាគីទាំង 2។ បើសិនណាគូភាគីទាំង 2 អាចបញ្ចប់ការវិវាទបាននៅដំណាក់កាលនេះបុគ្គលិកការិយាល័យនឹងជួយសម្រួលដោយធ្វើកិច្ចសន្យាសំរបសំរួលគ្នាជូនភាគីទាំង 2។ បើសិនមិនអាចដោះស្រាយបានគឺជាករណីដែលមិនអាចសម្របសម្រួលបាននោះបុគ្គលិកការិយាល័យ កសថឆ​នឹងធ្វើការសាកសួរគូភាគីទាំង 2 អំពីបំណងថាតើមានបំណងចូលរួមដំណើរការសម្របសម្រួលទេ? បើសិនភាគីទាំង 2 យល់ព្រមហើយដំណើរការនោះគឺស្ថិតនៅក្រោមច្បាប់ផ្ទៃក្នុង កសថឆ ស្តីអំពីការសំរបសំរួលការវិវាទរវាងអ្នកទទួលអាជ្ញាប័ណ្ណផ្តល់សេវាកម្មទូរគមនាគមន៍និងអ្នកផ្តឹងតវ៉ា ពុទ្ធសករាជ 2555 តទៅ។
 
តើអ្នកសំរបសំរួលចាប់ផ្តើមអនុវត្តការងារតាំងពីកាលណា?
          ចាប់តាំងពីថ្ងៃទី 7 វិច្ឆិកា 2556 តទៅ។